អាជីព៖ គ្រូពេទ្យ/ វេជ្ជបណ្ឌិត

1 សេចក្ដីណែនាំ
2 តម្លៃស្នូល
3 ចំណេះដឹងតម្រង់ទិស
4 ប្រាក់បៀវត្សរ៍
5 សេចក្តីយោង
សេចក្ដីណែនាំ

សេចក្ដីណែនាំ

វេជ្ជបណ្ឌិតត្រូវបានគេស្គាល់ថាជាអ្នកប្រឈមជាមួយនឹងស្ថានភាពស្ត្រេសខ្ពស់ ខណៈពេលដែលធ្វើការច្រើនម៉ោង ដែលអាចរួមបញ្ចូលពេលយប់ជ្រៅ និងសូម្បីតែចុងសប្តាហ៍ក្នុងករណីមានអាសន្ន ឬជាប់កាលវិភាគហៅទូរសព្ទ។ មនុស្សជាច្រើនមានមោទនភាព មិនត្រឹមតែចំពោះការតស៊ូនោះ បញ្ហាញអំពីចរិតលក្ខណៈរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងរបៀបដែលការតស៊ូទាំងនោះលើកកំពស់ទេពកោសល្យរបស់ពួកគេក្នុងនាមជាវេជ្ជបណ្ឌិតផងដែរ។

វេជ្ជបណ្ឌិត ដែលមានបទពិសោធន៍បានយល់ថាស្ថានភាពលំបាក អាចនាំឱ្យពួកបង្កើននូវ សមត្ថភាពខ្ពស់ ហើយមនុស្សជាច្រើនយល់ស្របថា នោះជាផ្នែកនៃអ្វីដែលធ្វើឱ្យការងារមួយនេះគួរឱ្យចាប់អារម្មណ៍។ នៅពេលអ្នកសញ្ជឹងគិតអំពីសំណួរ "ហេតុអ្វីបានជាក្លាយជាវេជ្ជបណ្ឌិត?" វាអាចមានប្រយោជន៍ក្នុងការពិចារណាពីរបៀបដែលគ្រូពេទ្យជំនាញបានដឹងថាវិថីនៃអាជីពត្រឹមត្រូវសម្រាប់ពួកគេ។

ទោះបីជាមានបញ្ហាប្រឈមដែលមិនអាចប្រកែកបាននៅលើផ្លូវឆ្ពោះទៅរកការក្លាយជាគ្រូពេទ្យក៏ដោយ ក៏វាមានរង្វាន់ផ្សេងគ្នាក្នុងការបន្តអាជីពផ្នែកឱសថ។ ការក្លាយជាវេជ្ជបណ្ឌិតមានន័យថា ដាក់ខ្លួនអ្នកជាមួយនឹងក្រុមមនុស្សដែលមានទេពកោសល្យ និងភាពប៉ិនប្រសប់ ដែលបានប្តេជ្ញាចិត្តក្នុងជីវិតរបស់ពួកគេទៅកាន់គោលបំណងដែលធំជាងខ្លួនឯង។

ដូច្នេះហេតុអ្វីបានជាអ្នកចង់ក្លាយជាវេជ្ជបណ្ឌិត? ដូចដែលអ្នកអាចឃើញមនុស្សផ្សេងគ្នាមានការលើកទឹកចិត្តផ្សេងគ្នា។ ប៉ុន្តែដរាបណាអ្នកនៅតែតស៊ូ និងងប់ងល់ក្នុងការសម្រេចគោលដៅរបស់អ្នក នោះអ្នកអាចជម្នះរាល់ឧបសគ្គដែលកំពុងតែឈរនៅក្នុងផ្លូវរបស់អ្នក។

សេចក្ដីណែនាំ
តម្លៃស្នូល

តម្លៃស្នូល

តម្លៃស្នូលនៃអាជីពជាគ្រូពេទ្យ មានដូចជា៖

  • វេជ្ជបណ្ឌិតល្អគឺជាអ្នកប្រាស្រ័យទាក់ទងដ៏ល្អ
  • វេជ្ជបណ្ឌិតល្អគឺជាអ្នកចេះរៀបចំ និងមានមនសិការ
  • វេជ្ជបណ្ឌិតល្អមានការយល់ចិត្ត និងធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ថាត្រូវបានយកចិត្តទុកដាក់
  • វេជ្ជបណ្ឌិតល្អគឺចង់ដឹងចង់ឃើញ មានចិត្តចង់ស្វែងយល់
  • វេជ្ជបណ្ឌិតល្អមានការសហការល្អ
  • វេជ្ជបណ្ឌិតល្អតែងតែផ្ដល់មតិណែនាំដល់អ្នកជំងឺរបស់ពួកគេ
  • វេជ្ជបណ្ឌិតល្អមានឥរិយាបថប្រកបដោយការយកចិត្តទុកដាក់

គ្រូពេទ្យបានជួយសង្គ្រោះជីវិត ប៉ុន្តែសារៈសំខាន់របស់ពួកគេលើសពីនេះទៅទៀត វេជ្ជបណ្ឌិតក៏បង្កើតភាពខុសប្លែកគ្នាដោយជួយអ្នកជំងឺកាត់បន្ថយការឈឺចាប់ ជាសះស្បើយពីជំងឺលឿនជាងមុន ឬរៀនរស់នៅជាមួយរបួសពិការ។ សមត្ថភាពរបស់អ្នកជំងឺក្នុងការរីករាយនឹងជីវិត ទោះបីជាពួកគេមិនអាចព្យាបាលបានក៏ដោយ ធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះពួកគេ និងគ្រួសាររបស់ពួកគេ។

តម្លៃស្នូល
ចំណេះដឹងតម្រង់ទិស

ចំណេះដឹងតម្រង់ទិស

តើការអប់រំផ្នែកវេជ្ជសាស្រ្តនៅកម្ពុជាមានរយៈពេលប៉ុន្មាន?

ត្រូវ​ចំណាយ​ពេល​៦​ឆ្នាំ​ដើម្បី​បញ្ចប់​សាលា​ពេទ្យ​នៅ​កម្ពុជា។ នេះរួមបញ្ចូលទាំងមូលដ្ឋានគ្រឹះ ១ឆ្នាំ ពីលើថ្នាក់វេជ្ជសាស្រ្ត៥ឆ្នាំ។ ដើម្បីក្លាយជាអ្នកអនុវត្តទូទៅ សិស្សត្រូវឆ្លងកាត់កម្មសិក្សាបន្ថែម ២ឆ្នាំទៀត។

តើ​តម្រូវ​ការ​អ្វី​ខ្លះ​ក្នុង​ការ​សិក្សា​វេជ្ជសាស្ត្រ​នៅ​កម្ពុជា?

បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីដាក់ពាក្យ។ ពួកគេក៏ត្រូវបានតម្រូវឱ្យឆ្លងកាត់ការប្រឡងចូលថ្នាក់ជាតិ ដើម្បីចូលរៀននៅសាលាដែលពួកគេជ្រើសរើស។

សាលាផ្នែកវេជ្ជសាស្ត្រនៅកម្ពុជាមួយចំនួន៖

  1. សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
  2. សាកលវិទ្យាល័យអន្តរជាតិ
  3. មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យន័រតុន
  4. សាកលវិទ្យាល័យពុទ្ធិសាស្ត្រ មហាវិទ្យាល័យវេជ្ជសាស្ត្រ
ចំណេះដឹងតម្រង់ទិស
ប្រាក់បៀវត្សរ៍

ប្រាក់បៀវត្សរ៍

មិនទាន់មានទិន្នន័យទេ

ប្រាក់បៀវត្សរ៍
សេចក្តីយោង

សេចក្តីយោង

  1. https://www.sgu.edu/blog/medical/what-makes-a-good-doctor/
  2. https://studyabroadaide.com/best-medical-schools-cambodia
  3. https://www.sgu.edu/blog/medical/why-become-a-doctor/
  4. https://work.chron.com/importance-doctors-society-19333.html

អត្ថបទ​ដែល​ទាក់ទង

ការឆ្លើយតប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *