អាជីព៖ គ្រូបង្រៀន ក្របខណ្ឌរដ្ឋ

1 សេចក្ដីណែនាំ
2 តម្លៃស្នូល
3 ចំណេះដឹងតម្រង់ទិស
4 ប្រាក់បៀវត្សរ៍
5 សេចក្តីយោង
សេចក្ដីណែនាំ

សេចក្ដីណែនាំ

គ្រូបង្រៀន ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យគុណភាពអប់រំប្រសើរឡើង ដើម្បីរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។ ដោយមើលឃើញពីសារៈសំខាន់នេះហើយ ទើបបណ្ដា ប្រទេសមួយចំនួនក្នុងពិភពលោកបានរៀបចំគោលនយោបាយឬក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន ដើម្បី លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន គណៈគ្រប់គ្រងសាលារៀន និងអ្នកឯកទេសអប់រំ។ ក្របខណ្ឌ នេះ ជាយន្តការលើកទឹកចិត្តនិងផ្តល់គុណតម្លៃដល់បុគ្គលិកអប់រំដែលមានគុណសម្បត្តិ និងឧបនិស្ស័យ ឱ្យបន្តបម្រើការងារនៅក្នុងវិស័យអប់រំបានយូរ។

ឆ្លើយតបនឹងនិន្នាការខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន ក្នុងគោលបំណងទាក់ទាញ រក្សា គាំទ្រ លើកទឹកចិត្ត និងផ្តល់គុណតម្លៃដល់បុគ្គលិកដែលមាន ឧបនិស្ស័យ និងទេពកោសល្យក្នុងវិស័យអប់រំ ក្របខណ្ឌនេះ រៀបចំឡើងដោយផ្អែកលើភស្តុតាង និន្នាការ និងបទពិសោធរបស់បណ្តាប្រទេសអភិវឌ្ឍន៍ក្នុងតំបន់និងសកលលោក ដើម្បីឆ្លើយតបទៅនឹង តម្រូវការសង្គម សេដ្ឋកិច្ចជាតិ អន្តរជាតិ និងដោះស្រាយបញ្ហាសំខាន់ៗនានាក្នុងវិស័យអប់រំ។

ក្រសួង រៀបចំសេចក្ដីណែនាំប្រតិបត្តិនេះ សម្រាប់ជាផែនទីបង្ហាញផ្លូវដល់អ្នកអនុវត្តនៅគ្រប់ កម្រិត។ សេចក្ដីណែនាំប្រតិបត្តិ រៀបរាប់ និងពន្យល់លម្អិតពីចំណុចសំខាន់ៗដែលត្រូវអនុវត្ត រួមមាន ការកំណត់ឋានៈវិជ្ជាជីវៈតាមគន្លងអាជីពនីមួយៗ លក្ខណៈវិនិច្ឆ័យ ការវាយតម្លៃ ប្រព័ន្ធលើកទឹកចិត្ត និង ការពិនិត្យតាមដាននិងវាយតម្លៃ។ ឯកសារនេះ ក៏រួមបញ្ចូលផងដែរ នូវតារាងឧបសម្ព័ន្ធដែលមាន ឧបករណ៍សម្រាប់ដំណើរការវាយតម្លៃតាមដំណាក់កាលនីមួយៗជាក់លាក់។

សេចក្ដីណែនាំប្រតិបត្តិនេះ នឹងដាក់ឱ្យអនុវត្តសាកល្បងរយៈពេល បីឆ្នាំដំបូងនៅក្នុងសាលារៀន ដែលស្ថិតនៅក្នុងគម្រោងនានា និងសាលារៀនដែលមានសក្តានុពលផ្សេងទៀត។ ក្រោយការអនុវត្ត សាកល្បងនេះ ក្រសួងនឹងធ្វើការកែសម្រួលតាមភាពជាក់ស្តែង ដើម្បីឈានទៅពង្រីកការអនុវត្តទូទាំង ប្រទេស។

សេចក្ដីណែនាំ
តម្លៃស្នូល

តម្លៃស្នូល

គ្រូបង្រៀន ត្រូវបានរៀបចំសម្រាប់បុគ្គលិកអប់រំដែលមានឧបនិស្ស័យក្នុងការបង្រៀន - ឆន្ទៈ មោះមុត និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីឱ្យសិស្សមានការរីកចម្រើននៅក្នុងជីវិតសិក្សា និងការងារ។ គន្លងគូ បង្រៀនចែកចេញជាបីឋានៈវិជ្ជាជីវៈ៖

គ្រូល្អ៖ គ្រូល្អ ប្រើប្រាស់វិធីសាស្ត្ររៀន និងបង្រៀនស្របតាមប្រភេទ សាវតារ តម្រូវការ និងការ លូតលាស់របស់សិស្ស ដើម្បីឱ្យលទ្ធផលសិក្សារបស់សិស្សនៅក្នុងថ្នាក់រៀនរបស់ខ្លួនប្រសើរ ឡើងកម្រិតល្អបង្គួរ។ គ្រូល្អ មានការទទួលខុសត្រូវខ្ពស់ និងជាគំរូដល់គ្រូដទៃនៅក្នុងសាលារៀន របស់ខ្លួន។

គ្រូឈានមុខ៖ គ្រូឈានមុខ ដឹកនាំ សហការ និងគាំទ្រដល់សហការី ដើម្បីធ្វើឱ្យលទ្ធផលសិក្សា របស់សិស្សនៅក្នុងថ្នាក់រៀនរបស់ខ្លួនប្រសើរឡើងកម្រិតល្អ។

គ្រូឆ្នើម៖ គ្រូឆ្នើម បង្កើតគោលវិធីប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីធ្វើឱ្យលទ្ធផល សិក្សារបស់សិស្សនៅក្នុងថ្នាក់រៀនរបស់ខ្លួនប្រសើរឡើងកម្រិតល្អណាស់។ គ្រូឆ្នើម ផ្ដួចផ្ដើម គំនិតថ្មីៗ និងដឹកនាំសកម្មភាពនៅក្នុងសាលារៀន និងក្រៅសាលារៀន ដើម្បីធ្វើឱ្យសិស្សទាំង អស់ទទួលឱកាសរៀនសូត្រដូចៗគ្នា។

គ្រូបង្រៀន តាំងស៊ប់គ្រប់កម្រិតក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងបមើ ការងារនៅតាមគ្រឹះស្ថានអប់រំសាធារណៈត្រូវឆ្លងកាត់ការវាយតម្លៃ ផ្អែកតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដើម្បីឈានចូលគន្លងបង្រៀន។

តម្លៃស្នូល
ចំណេះដឹងតម្រង់ទិស

ចំណេះដឹងតម្រង់ទិស

កំណត់សម្គាល់៖ ដើម្បីក្លាយជាគ្រូបង្រៀនក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា បេក្ខជន ត្រូវ ឆ្លងកាត់ការប្រឡងជ្រើសរើសក្នុងចំណោមសិស្សនិងនិស្សិត និងការបណ្តុះបណ្តាលដំបូងនៅ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។ ក្រោយពេលបញ្ចប់ការបណ្តុះបណ្តាល ពួកគេត្រូវបានបែងចែក ឱ្យទៅបម្រើការងារនៅតាមរាជធានី ខេត្ត ក្នុងនាមជាគ្រូបង្រៀនកម្មសិក្សារយៈពេល១២ខែ ដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រោយពេលធ្វើកម្មសិក្សាបានជោគជ័យ គ្រូបង្រៀនកម្មសិក្សាត្រូវតាំងស៊ប់ក្នុងក្របខណ្ឌគ្រូបង្រៀនក្រសួងអប់រំ យុវជន និងកីឡា។

ចំណេះដឹងតម្រង់ទិស
ប្រាក់បៀវត្សរ៍

ប្រាក់បៀវត្សរ៍

នៅក្នុងស្រុកយើង ចាប់ពីគ្រូមត្តេយ្យឡើង គឺប្រាក់ខែ គឺលើសមួយលានរៀលឡើងទៅ

ចំណាំ៖ ពុំមានទិន្នន័យជាក់លាក់ ម្យ៉ាងទៀតប្រាក់បៀវត្សរ៍ ឡើងចុះអាស្រ័យរដ្ឋអ្នកកំណត់

ប្រាក់បៀវត្សរ៍
សេចក្តីយោង

សេចក្តីយោង

  1. http://www.moeys.gov.kh/index.php/kh/laws-and-legislations/decentralization-and-deconcentration/4392.html
  2. https://drive.google.com/file/d/1z1LEaCrk0B-WNoE0qqp5oDwPnceCugEt/view

សេចក្ដីណែនាំ​ប្រតិបត្តិ ក្របខណ្ឌ​គន្លង​អាជីព​គ្រូបង្រៀន

អត្ថបទ​ដែល​ទាក់ទង

ការឆ្លើយតប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *