អត្ថបទ​ដែល​ទាក់ទង

ការឆ្លើយតប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

  1. ខ្ញុំចូលរួមយោបល់បន្តិចណា ការពិតទៅមូលហេតុដែលនាំអោយប្រជាជនខ្មែរយើង ចង់ទៅនៅសហរដ្ធអាមេរិក ឬភៀសខ្លួនទៅនៅទីនោះ គឺរឿងទីមួយដែលពួកគេគិតនោះ គឺទៅធ្វើការអោយគេដោយហេតុថាប្រទេសខ្លួនធ្វើការទទួលបានប្រាក់ខែទាបដែលធ្វើអោយចាយមិនគ្រប់ហើយមិនសល់ ទីពីរភាគច្រើនអ្នកដែលទៅនៅសហរដ្ធអាមេរិកច្រើនតែបងប្អូនគេធានាទៅនៅទីនោះ។ ជាក់ស្តែងខ្ញុំក៏មានអុំៗបីអ្នកហើយព្រមទាំងកូនៗគាត់ទៀតដែលគាត់បានទៅរស់នៅទីនោះ ហើយការបានទៅដល់ទីនោះរបស់គាត់គឺដោយសារយាយខ្ញុំអ្នកធានាទៅ។ ការលំបាក់បំផុតនោះគឺអុំៗខ្ញុំគាត់មិនចេះភាសាគេទេ មិនយូរប៉ុន្មានអុំខ្ញុំក៏ធានាកូនគាត់តៗគ្នា។ ខ្ញុំគិតថាខ្ញុំសោកស្តាយណាស់ដែរដែលពួកគាត់ទៅរស់នៅទីនោះធ្វើការជាអ្នកស៊ីឈ្នួលបេះផ្លែប៉ោម ធ្វើក្រចកអោយគេ។ ម្យាងវិញទៀតអ្នកនៅខ្មែរគាត់គិតថាទៅនៅអាមេរិកស្រួល តែមិនដូចគាត់គិតទេនៅទីនោះធ្វើអ្វីផ្តេសផ្តាស់តាមតែអំពើចិត្តមិនបានទេ មានប៉ូលីសដើរល្បាតគ្រប់ពេល។

  2. ក្មេងខ្មែរកើតក្រោយសង្រ្គាមក្រោយរបបប្រល័យពូជសាសន៍មួយចំនួន កំពុងត្រេកត្រអាលចង់ទៅរស់នៅអាមេរិកខ្លាំងណាស់ ។ ប្រសិនបើក្មួយស្រី លើកយកហេតុផលទាំងនេះមកនិយាយពួកគេមិនសូវជឿទេហើយថែម ទាំងប៉ះពាល់និងឆេះដុំដល់អារម្មណ៍របស់ពួកគេទៀតផងក្មួយស្រី ៕

  3. ខ្មែរដែលរត់ទៅជ្រកនៅជំរំទល់ដែនថៃកាលពី១៩៧៩ដោយសារការកាប់សម្លាប់ក្នុងរបបប្រល័យពូជខ្មែរហើយអាមេរិក បារាំងបានដឹកទៅចិញ្ចឹមនៅប្រទេសអាមេរិក បារាំងនោះគឺជាខ្មែរជនភៀសខ្លួន។ឯខ្មែរដែលលក់ដីខ្មែរឲ្យចិនបានលុយរាប់លានដុល្លារទិញអ្នកមានសញ្ជាតិអាមេរិកឲ្យធានាមកអាមេរិកដោយជិះយន្តហោះមករស់នៅអាមេរិកមិនមែនជាជនភៀសខ្លួនទេគឺជាមហាសេដ្ឋីមន្ត្រីក្នុងរបបសព្វថ្ងៃនេះ។

សុភ័គ យើងសូមបង្ហាញអ្នកនូវការជូនដំណឹង និងព័ត៌មានថ្មីៗ
Dismiss
Allow Notifications