វីដេអូចំអិន៖ សម្លម្ជុរព្រៃសាច់ទា [Spicy Sour Duck Soup]ម្ហូបខ្មែរ[Kitchen Story]



Today recipe is “Duck Spicy Sour Soup “. It has a deep fermented fish taste, fresh herbs and various vegetables. I hope you’ll like this recipe and give it a try.

***Note :

1 Grilling the fermented fish paste will enhance the flavor and remove the fishy smell.
2 You can either grill or saute lemongrass, kaffir lime leaf, galangal, garlic, shallot and some bird eye chilies. If you choose to grill them, the cooking method is a little bit different. You just need to bring 1,1/2 liter of water to boil and throw all grilled stuffs in from the start. Then follow the rest instruction.

Ingredients :
Duck meat (500g), 4 Thai eggplants, 3 Tomatoes
Beach mushroom 100g, 2 big chilies
1stalk of lemongrass, 4~5 pieces of kaffir lime leaf, galangal,
garlic (4 cloves), shallot (4 cloves) and some bird eye chilies
Fermented fish paste 2tbsp, pinch of sugar & 1tsp of salt

ជម្រាបសួរ ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបធ្វើសម្លម្ជូរព្រៃសាច់ទា សម្លនេះមានរបៀបធ្វើនិងការដាក់គ្រឿងផ្សំខុសៗគ្នាបន្តិចបន្តួចទៅ តាមទម្លាប់ផ្ទះនីមួយៗ ដូច្នេះបើបងប្អូនមានវិធីផ្សេងសូមសរសេរcommentនៅខាងក្រោមប្រាប់ខ្ញុំផង។ យើងក៏អាចប្រើសាច់ផ្សេងទៀត ជំនួសសាច់ទាបានដែរ ដូចជាសាច់មាន់ សាច់គោ ឬ សាច់ត្រីជាដើម។

*** បញ្ជាក់ ៖
១. យើងអាំងប្រហុកឱ្យឈ្ងុយមុននឹងដាក់ស្ល តែអ្នកខ្លះមិនអាំងទេ គេយកវាទៅឆាជាមួយនឹងគល់ស្លឹកគ្រៃ និងគ្រឿងផ្សេងទៀត។
២. វិធីមួយទៀត គឺយើងអាចយកគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម រំដេង និងម្ទេសស្រស់ទៅអាំងឱ្យឈ្ងុយ ហើយមិនចាំបាច់លីង វាជាមួយនឹងប្រេងឆាទេ គឺយើងដាំទឹកស្ល ហើយបង់វាចូលដូចយើងស្ល សម្លម្ជូរធម្មតា។
៣. រំលីងសាច់ទាឱ្យស្ងួតទឹក និងឆ្អិនបន្តិចសិនមុននឹងចាក់ទឹកស្ល

គ្រឿងផ្សំ ៖
សាច់ទា កន្លះគីឡូ, ប៉េងប៉ោះ ៣ផ្លែ, ត្រប់ស្រួយ ៤ផ្លែ,
ផ្សិត ១ខាំ, ម្ទេសវែង ឬ ម្ទេសប្លោក
គល់ស្លឹកគ្រៃ ១គល់, រំដេង ១ដុំ, ស្លឹកក្រូចសើច ៣‍~៤សន្លឹក, ខ្ទឹមស ៤កំពឹស, ខ្ទឹមក្រហម ៤កំពឹស ម្ទេស (តាមការចូលចិត្ត)
ប្រហុក (២ស្លាបព្រាបាយ), ស្ករ (១ចឹប), អំបិល (១ស្លាបព្រាកាហ្វេ)
ម្រះព្រៅ ម្អម

Please follow me on
Facebook Page : https://www.facebook.com/Be.kitchenstory/
Instagram : https://www.instagram.com/the__kitchen_story/

ប្រភព

អត្ថបទ​ដែល​ទាក់ទង

ការឆ្លើយតប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

  1. សួស្ដីបងស្រីបងចេះធ្វើខប្រហុកដែអត់?អ្នកស្រុកខ្ញុំស្វាយរៀងហៅថាសំអុះ្របហុកខ្ញុំធ្លាប់ញំនៅក្មេងៗយាយខ្ញុំតែងតែធ្វើ
    ហើយញាំជមួយបន្លែស្រស់ៗចូលភ្នំ…….from USA