វីដេអូចំអិន៖ មាន់ចៀនជូរហិល (និយាយភាសាខ្មែរ) Sticky Spicy Chicken [Kitchen Story]



គ្រឿងផ្សំ៖
សាច់មាន់ កន្លះគីឡូ, ទឹកដោះគោ កន្លះកែវ
ម្ទេស ខ្ទឹមស ខ្ញី
ទឹកត្រី ១ស្លាបព្រាបាយ ទឹកស៊ីអីវ ៣ស្លាបព្រាបាយ
ទឹកប្រេងខ្យង ១ស្លាបព្រាបាយ ស្ករ ១ស្លាបព្រាបាយ
ទឹក ៥ស្លាបព្រាបាយ ក្រូចឆ្មា ២ចំណិត
វិធីធ្វើ៖
១. ត្រាំសាច់មាន់ក្នុងទឹកដោះគោរយៈពេល១៥-៣០នាទី ដើម្បីបំបាត់ក្លិនឆ្អាបរបស់សាច់មាន់។ ក្រោយ៣០នាទីចាក់ទឹកដោះគោចោល រួចលាងមាន់ឱ្យស្អាត។
២. ហាន់ម្ទេស ខ្ទឹមស និងខ្ញីជាដុំតូចៗ រួចចាក់ទឹកស៊ីអីវ ទឹកត្រី ទឹកប្រេងខ្យង ទឹកធម្មតាចូលគ្នាទាំងអស់ ច្របាច់ក្រូចឆ្មាចូលពីរចំណិត ទើបក្រឡុកចូលគ្នាឱ្យសប់ និងម៉ត់ល្អដើម្បីធ្វើជាគ្រឿងប្រឡាក់សាច់
៣. ប្រឡាក់សាច់មាន់ផ្អាប់ទុកយ៉ាងហោចណាស់៣០នាទី សិមយកសាច់ទៅចៀន
៤. សាច់ប្រឡាក់នេះងាយនឹងខ្លោច ដូច្នេះកុំប្រើភ្លើងខ្លាំងពេក តែត្រូវចៀនរហូតដល់ស្ងួតទឹកល្អ ជាការស្រេច។
***យើងអាចញាំម្ហូបនេះរួមជាមួយនឹងបន្លែ ឬ ជ្រក់ដើម្បីធ្វើឱ្យម្ហូបកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់

ប្រភព

អត្ថបទ​ដែល​ទាក់ទង

ការឆ្លើយតប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

  1. គួរអោយចង់ញាំុណាស់បងស្រីអរគុណសម្រាប់ការបង្ហាញមេីលតែម្តងគឺញុមចេះហេីយញុមនឹងធ្វេីម្ហូបនេះសម្រាប់គ្រួសាររបស់ញុម

  2. បងស្រី​ តេីមុនពេលធ្វេីម្ហូប​ ខ្ញុំសុទ្ធតែអាចយកសាច់អ្វីមកត្រាំទឹកដោះគោកុំអោយឆ្អាបបានទាំងអស់មែនទេ? អរគុណទុកជាមុន​ 🥰